ជីវប្រវត្តិ លោក លន់ នល់
*****
លន់ នល់ (Lon Nol) កើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ នាខេត្តព្រៃវែង ក្នុងគ្រួសារខ្មែរដើមកំណើតចិន ។ ឪពុករបស់គាត់ឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន , គាត់ជាកូនទី២ក្នុងគ្រួសារដែលមានបងប្អូន១០នាក់ ដែលក្នុងនោះប្អូនប្រុសទី៧ របស់គាត់ឈ្មោះ លន់ ណុន ជាមនុស្សដែលមានតួនាទីសំខាន់ក្នុងប្រវត្តិសាស្ត្រនយោបាយខ្មែរចាប់តាំងពីការចាត់ចែងធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុ និង ការបង្កើតរបបសាធារណរដ្ឋខ្មែរ ។ ឪពុករបស់គាត់ ធ្លាប់ជាអភិបាលស្រុកនៅខេត្តសៀមរាប និង ខេត្តកំពង់ធំ បន្ទាប់ពីបានដឹកនាំក្រុមបង្ក្រាបចោរប្លន់នៅខេត្តព្រៃវែង ។ លន់ នល់ ទទួលបានការអប់រំនៅសាលាសាសឺលូប-ឡូបា (Chasseloup-Laubat) នាទីក្រុងសាយហ្កន បន្ទាប់មកបានចូលសិក្សានៅសាលាយោធាកម្ពុជា ។
លន់ នល់ ជាមន្ត្រីស៊ីវិលក្នុងសម័យរដ្ឋាភិបាលអាណានិគមបារាំងនាឆ្នាំ១៩៣៧ ។ គាត់បានក្លាយជាអ្នកកាន់អំណាចរដ្ឋបាល ហើយក៏បានធ្វើខ្លួនឱ្យក្លាយជាអ្នកប្រតិបត្តិការដ៏មានប្រសិទ្ធភាពរបស់បារាំងប្រឆាំងបង្ក្រាបចលាចលជាបន្តបន្ទាប់នៃការប្រឆាំងនឹងអាណានិគមបារាំងនាឆ្នាំ១៩៣៩ ។ លុះដល់ឆ្នាំ១៩៤៦ គាត់បានក្លាយជាចៅហ្វាយខេត្តក្រចេះ ។ គាត់បានក្លាយជាសហការីរបស់សម្តេច សីហនុ ហើយនៅក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៤០ នៅពេលដែលគាត់បានបង្កើតចលនាស្តាំនិយម , រាជាធិបតេយ្យ ជាក្រុមនយោបាយគាំទ្រឯករាជភាពដែលធ្វើឲ្យគាត់ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយប្រទេសកម្ពុជាខ្លាំងឡើងៗ ។ គាត់បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៥២ ហើយគាត់បានដឹកនាំប្រតិបត្តិការកងទ័ពប្រឆាំងវៀតមិញ ។
បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំង គណបក្សកំណែទម្រង់ខ្មែរ (Khmer Renovation ) របស់គាត់ ( រួមនឹងគណបក្សស្តាំនិយមតូចៗដែលដឹកនាំដោយ សម សារី និង ដាប ឈួន ) បានក្លាយជាគណបក្សស្នូលរបស់ គណបក្សសង្គមរាស្ត្រនិយម របស់សម្តេចនរោត្តម សីហនុ សម្រាប់ប្រជែងការបោះឆ្នោតឆ្នាំ១៩៥៥ ។
លន់ នល់ ត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពនៅឆ្នាំ១៩៥៥ និង ជាអគ្គមេបញ្ជាការកងទ័ពនៅឆ្នាំ១៩៦០ និង កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ ។
ក្នុងឆ្នាំ ១៩៦៣ គាត់ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ខណៈដែលសម្តេច សីហនុ ព្យាយាមស្វែងរកចលនា “ អព្យាក្រឹតនិយម “ ជាអន្តរជាតិក្នុងបំណងបញ្ចៀសប្រទេសរបស់ព្រះអង្គពីការប៉ះពាល់ដោយសង្គ្រាមឥណ្ឌូចិនលើកទី២ ។
នៅឆ្នាំ១៩៦៦ ការបោះឆ្នោតសភា បានធ្វើឱ្យមានតុល្យភាពអំណាចចំពោះ លន់ នល់ និង សមាសធាតុស្តាំនិយមរបស់គណៈបក្សសង្គមរាស្ត្រនិយម នៅពេលដែលបេក្ខជនអភិរក្ស និង ពួកស្លាបស្តាំត្រូវបានជ្រើសរើសយ៉ាងច្រើន។ លន់ នល់ បានក្លាយជានាយករដ្ឋមន្ត្រី ហើយគាត់គឺជាមនុស្សដែលប្រកៀកស្មាគ្នាជាមួយសីហនុ ក្នុងការប្រយុទ្ធជាមួយពួកកុម្មុយនិស្ត ។ ជាក់ស្តែង នៅចន្លោះឆ្នាំ១៩៦៦-១៩៦៧ កងអន្តរាគមន៍របស់គាត់ រួមជាមួយកងរាជតម្រួតរបស់សម្តេច សីហនុ បានបង្ក្រាបការបះបោររបស់កសិករនៅសំឡូត ខេត្តបាត់តំបង ដែលត្រូវបានញុះញង់ដោយពួកកុម្មុយនិស្ត ។ ការបះបោរនេះកើតឡើងពីកសិករលក់ស្រូវទៅឱ្យកងទ័ពកុម្មុយនិស្តយួនដែលដើរប្រមូលទិញក្នុងតម្លៃថ្លៃជាងរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ការបង្ក្រាបនេះមានសភាពឃោរឃៅ និង មានរយៈពេលច្រើនខែ រហូតដល់មានការប្រយុទ្ធប្រដាប់អាវុធ និង មានប្រកាសផ្តល់រង្វាន់ដល់បុគ្គលណាកាត់បានក្បាលពួកកុម្មុយនិស្ត។ មនុស្សជាច្រើនបានរត់ចូលព្រៃ និង អ្នកខ្លះត្រូវបានចាប់ចងធ្វើទណ្ឌកម្មសួរចម្លើយ។ សារព័ត៌មាននានា នាសម័យនោះបានសរុបថាយ៉ាងហោចណាស់មានមនុស្ស១.០០០ ក្លាយជាជនរងគ្រោះ ហើយអ្នកខ្លះទៀតមានគំនុំជាមួយរដ្ឋាភិបាលសង្គមរាស្ត្រនិយមយ៉ាងខ្លាំង។ លន់ នល់ ធ្លាប់បានធ្វើជាអភិបាលខេត្តបាត់ដំបងនេះដែរ ។
លន់ នល់ បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តនៅចុងឆ្នាំ១៩៦៨ និង ត្រូវបានបង្ខំឱ្យថយពីកិច្ចការនយោបាយជាបណ្តោះអាសន្ន។ ទោះយ៉ាងណា នៅឆ្នាំ១៩៦៨ គាត់បានវិលត្រឡប់មកក្នុងឆាកនយោបាយវិញ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅឆ្នាំ១៩៦៩ គាត់បានក្លាយជានាយករដ្ឋមន្ត្រីជាលើកទី២។
ក្រោយមកដោយសាតែ ស្តេចសីហនុ គ្មានការទទួលខុសចំពោះការងារប្រទេសជាតិ ស្របនឹងស្ថានការណ៍ ដែលយួនកំពុងឈ្លានពានប្រទេសខ្មែរផងនោះ ទើបនៅថ្ងៃ ១៨ មីនា ១៩៧០ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងមន្រ្តីនៃរដ្ឋសភាទាំងអស់សម្រេចបោះឆ្នោតទំលាក់ស្តេច សីហនុ ស្របតាមមាត្រា១២២ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៤៧។ ដោយមានការគាំទ្ររហូតដល់ទៅ៩០សម្លេងដើម្បីឱ្យ លន់ នល់ ធ្វើជាប្រមុខប្រទេសជាតិ ដេញយួនចេញពីប្រទេសខ្មែរ។ រហូតបានដល់បានប្រកាសប្រទេសខ្មែរយើងអោយក្លាយទៅជាសាធារណៈរដ្ឋ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០។
មន្ទាប់មកទៀតដោយមានការកកូរនយោបាយពីសំណាក់ស្តេចសីហនុ ពោលគឺស្តេចអង្គនេះបានទៅពឹងចិន និងយួនធ្វើសង្រ្គាមជាមួយសាធារណរដ្ឋ លន់ នល់ ដើម្បីអំណាចមកវិញ។ សង្រ្គាមរវាងយួនយៀកកុង( នរោត្តម សីហនុ ) និងខ្មែរសាធារណៈរដ្ឋ ( លន់ នល់ ) បានអូសបណ្តាយពេលវេលាជាង៥ឆ្នាំ ទើបនៅថ្ងៃ១៧ មេសា ១៩៧៥ ខ្មែរសាធារណៈលន់ នល់ បានចាញ់សង្រ្គាមរបស់យួនយៀកកុង។
ចាប់ពីពេលនោះយួនហើយនឹងសីហនុ ក៏បានរៀបចំសម្លាប់ខ្មែរយ៉ាងព្រៃផ្សៃជាបន្តបន្ទាប់។
អវសានជីវិតចុងក្រោយគឺគាត់បានស្លាប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ១៩៨៥ លើទឹកដីប្រទេសអាមេរិច។





