*****
លោក សម សេរី មានដើមកំណើតនៅ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារជាកូនអតីតអ្នកតស៊ូ ជាមួយយួនឈ្លានពាន នៅជំរំបក្សីចាំក្រុងតាមជាយ ដែនខ្មែរ ថៃក្នុងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរដឹក នាំដោយលោក សឺន សាន។ ខ្សែស្រឡាយជីតារបស់ លោក សម សេរី ម្នាក់ជាទាហានក្នុងរបប លន់ លន់ ត្រូវបានវៀតកុងសម្លាប់ និងអ៊ុំប្រុសឈ្មោះ កែវ ឡាច ភរិយា និងកូន ត្រូវបានស្លាប់ក្នុងសមរភូមិ ពេលដែលទើបប្រយុទ្ឋជាមួយយួន ក្នុងអំឡុងទសវត្ស៨០។
ជីតាម្នាក់ឈ្មោះ ត្រោក ហ៊ៀង ត្រូវទាហាន ហ៊ុនសែន បាញ់ សម្លាប់នៅ លើផ្ទះ។ លោក សម សេរីបានបញ្ចប់ការសិក្សា ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យច្បាប់និងសេដ្ឋកិច្ច នៅប្រទេសខ្មែរក្នុងឆ្នាំ២០០២ និងបានបន្តថ្នាក់អនុបណ្ឌិត ផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ វែនឡែន។ លោកបានបញ្ចប់ ការសិក្សាថ្នាក់ភាសានៅប្រទេស ដាណឺម៉ាក និងបន្តការសិក្សា នៅសកលវិទ្យាល័យ កូផែនហេកែនប៊ីស៊ិនីសស្គូល ថា្នក់នយោបាយអន្តរជាតិ និងពាណិជ្ជកម្មអន្តរជាតិ នៅប្រទេសដាណឺម៉ាក។
លោក សម សេរី បានដើរតួរនាទីយ៉ាងសកម្មក្នុងការ តស៊ូស្វែងរកសិទិ្ឋសេរីភាពសន្តិភាព និងលិទិ្ឋប្រជាធិបតេយ្យពិតប្រាកដជូន ជាតិ សាសនា និងប្រជាជាតិខ្មែរ រហូតដល់រដ្ឋាភិបាល ផ្តាច់ការអាយ៉ងយួនតាមប្រម៉ាញ់ ចាប់នៅក្នុងប្រទេសខ្មែរ។ ឆ្នាំ២០០៥ លោកបានភៀស ខ្លួនមកជ្រកកោណនៅប្រទេសថៃ នៅទីនោះលោកបានជួយបណ្តុះបណ្តាល ប្រជាពលរដ្ឋខ្មែរមាននិសិ្សត និងព្រះសង្ឃអោយយល់ដឹងពីភាពជាអ្នកដឹកនាំនិងប្រជាធិបតេយ្យ។ នៅប្រទេសថៃ លោកបានជួបជាមួយ លោក សោម ឯក ដែលជាអតីតអ្នកតស៊ូក្នុងជួររណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ លោក សោម ឯក ជាអ្នករងគ្រោះជាប់ក្នុងពន្ឋនាគារដោយសារតែ គាត់បានជូនលោក សម សេរី រត់គេចចេញពីប្រទេសខ្មែរ ពីការតាមចាប់ របស់បក្សពួក ហ៊ុន សែន និងយួន។
លោក សម សេរី ជាអ្នកបកប្រែអោយលោក ប្រែដលី ខក ក្នុងរឿង ឃាតករសម្បនិមិត្តនិងនរណាសម្លាប់ជាវិជ្ជា។ លោកជាអតីតសាស្ត្រាចារ្យ នៅសកលវិទ្យាល័យវែនឡែន និងជាអតីតនាយក វិទ្យាស្ថានអន្តរជាតិ ដើម្បីអភិវឌ្ឍន៌ធនធានមនុស្ស ដែលជាសាខារបស់សាក វិទ្យាល័យវែនឡែន។
លោកធ្លាប់បានធ្វើជាគ្រូបង្រៀន តាមសាលា ឯកជនមួយចំនួនដូចជា វិទ្យាស្ថានញូវយ៉ក វិទ្យាស្ថានញូវតុនធីឡាយ វិទ្យាស្ថានហេឡូ អេភីអាយអែស និង ជាអ្នកគ្រប់គ្រងនៅវិទ្យាស្ថានញូវយ៉ក។ លោកបានធ្វើសិក្ខាសាលា បណ្តុះបណ្តាលពីភាពជាមេដឹកនាំនយោបាយជាតិ និងអន្តរជាតិ និងលិទិ្ឋប្រជាធិបតេយ្យដល់និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ។
សម សេរី បានសរសេរសៀវភៅ ៣ក្បាល ដែលផ្សព្វផ្សាយជាសាធារណៈគឺសៀវភៅ ប្ញសគល់ ៧មករា និងសៀវភៅមេដឹកនាំជាតិខ្មែរ ភាគ១ និង ភាគ២ ដែលសៀវភៅទាំងអស់នោះ ត្រូវបានបិទនិងហាមឃាត់ រារាំងដោយរដ្ឋាភិបាលផ្តាច់ការ ហ៊ុន សែន និងយួនកុម្មុយនិស្តក្នុងនោះលោកក៏បានសរសេរជា ខិតប័ណ្ណ ផ្សព្វផ្សាយដល់កូនខ្មែរអោយយល់ ដឹងពីសង្គមនិងនយោបាយផងដែរ តែត្រូវរដ្ឋាភិបាល តាមចាប់និងប្រម៉ាញ់ដល់អ្នកដែលអានសៀវភៅ និងខិតប័ណ្ណនោះជាបន្តបន្ទាប់។ ពេលនេះលោក សម សេរី បានទទួលសិទ្ធិជ្រកកោណនយោបាយនៅប្រទេសដាណឺម៉ាក នៅឆ្នាំ២០១០ នៅទីនេះ លោកបានសរសេរសៀវភៅជាភាសាអង់គ្លេស មានចំណងជើងថា អាថ៌កំបាំងរបស់ខ្មែរ បានផ្សព្វផ្សាយទៅអន្តរជាតិ។
នៅប្រទេសដាណឺម៉ាក លោកនៅតែបន្តការតស៊ូដើម្បីស្វែង រកសិទិ្ឋសេរីភាពសន្តិភាពនិង ប្រជាធិបតេយ្យជូន ប្រជាពលរដ្ឋខ្មែរ រហូតលោកបានជួប ជាមួយសមាជិកសភា គឺ លោកម៉ែខិល អូស្រុបចនស៊ន នៅថ្ងៃទី១៩ខែមេសា ឆ្នាំ២០១២ និងជួបជាមួយលោកអគ្គរាជទូតប្រចាំប្រទេសថៃលោក ម៉ៃខិល ហែមនិធី វិនធ័រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ហើយការខិតខំរបស់គាត់ រហូតបានសំរេចជោគជ័យក្នុងការបង្កើតជា រណសិរ្សរំដោះជាតិខ្មែរ ឡើងជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ៕





