ជូនចំពោះ
ប្រជាជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស
*****
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥
បងប្អូនជនរួមជាតិខ្មែរជាទីគោរពរាប់អាន!
ដោយមើលឃើញពីសារៈសំខាន់ នៃឯកសារជាប្រវត្តិសាស្រ្តជាតិខ្មែរ។ ថ្ងៃនេះខ្ញុំបាទ ហៀង វាសនា បានបង្កើតនូវ ប្លក់ មួយដែលមានឈ្មោះថា កម្រងឯកសារសំខាន់ៗ ដោយប្រើអាស័យដ្ឋាន http://cambodia-doc.blogspot.com/ នេះដើម្បីផ្សព្វផ្សាយនៅឯកសារផ្សេងៗដែលទាក់ទងនឹងប្រទេសជាតិខ្មែរ ព្រមទាំងអន្តរជាតិ។
គោលបំណងសំខាន់ៗ ដែលខ្ញុំបាទមានចេតនាបង្កើតប្លក់នេះឡើង គឺដើម្បីផ្សព្វផ្សាយនូវឯកសារផ្សេងៗ ទៅដល់ប្រជាជាតិខ្មែរ ទូទាំងពិភពលោក អោយបានជ្រួតជ្រាបពីព្រឹត្តិការណ៍ផ្សេងៗទាំងក្នុង និងក្រៅប្រទេស។ ហើយនិងមានបំណង ប្រមូលផ្តុំនូវឯកសារផ្សេងៗទុកសម្រាប់អោយកូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់ពីហេតុការណ៍នីមួយៗនៃជាតិសាសន៍ខ្មែរយើង។
ខ្ញុំក៏សង្ឃឹមថា ប្លក់មួយនេះ នឹងក្លាយទៅជាប្លក់មួយដែលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា ជាខ្មែរ។ ហើយក៏សង្ឃឹមផងដែរថា និងមានការចូលរួមចែករំលែក ពីបងប្អូនជនរួមខ្មែរនូវឯកសារផ្សេងៗនា អតីតកាល និងបច្ចុប្បន្នកាល ព្រមទាំងទៅអនាគត់កាល។
ជាទីបញ្ចប់ ខ្ញុំបាទ សូមថ្លែងអំណរព្រះគុណនិងអគុណ ដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលបានចូលរួមចែករំលែកនូវឯកសារជាប្រវត្តិសាស្រ្ត និងបទវិភាគផ្សេងៗដែលទាក់ទងនឹងព្រឹត្តការណ៍នយោបាយ ជាតិសាសន៍ខ្មែរ។
សូមប្រគេនពរ និងជូនពរអោយបងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមជួបតែសេចក្តីសុខចំរើនគ្រប់ពេលវេលាកុំបីអាក់ខានឡើយ៕
-ហៀង វាសនា
ទំនាក់ទំនងតាមរយះអ៊ីម៉ែលៈ veasna.doc@gmail.com




